ក្លឹប Besiktas នៅក្របខណ្ឌលីកកំពូលរបស់តួគី បាននាំយកអតីតខ្សែការពារក្រុមអធិរាជស Real Madrid កីឡាករ Guti ឱ្យធ្វើជាជំនួយការផ្ទាល់ដល់គ្រូបង្វឹកឈុតធំគឺលោក Senol Gunes នៅកីឡាដ្ឋាន Vodafone នាទីក្រុងអ៊ីស្តប៊ុលរាជធានីរបស់ប្រទេសតួគីនិងជាមូលដ្ឋានបាល់ទាត់របស់ក្រុមផងដែរ។ បើទោះបីជា Guti បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំបន្តដើម្បីដឹកនាំក្រុមយុវជន Real Madrid កាលពីប៉ុន្មានសប្តាហ៍មុន ក៏អតីតខ្សែការពាររូបនេះដែលបានបំពេញការងារយ៉ាងល្អក្នុងការទទួលខុសត្រូវលើក្រុម Juvenil A ស្របពេលរូបគេចាកចេញពីក្រុមមានមូលដ្ឋាននៅរដ្ឋធានីប្រទេសអេស្ប៉ាញជាមួយនឹងគ្រូបង្វឹកម្នាក់ទៀតគឺ Alvaro Benito ដែលដឹកនាំបង្វឹកក្រុមយុវជនក្លឹប Real Madrid នាពេលកន្លងមក។ប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគីបានរាយការណ៍ថា Guti នឹងមកដល់ប្រទេសស្លូវ៉ាគីនៅថ្ងៃពុធនេះដើម្បីចាប់ផ្តើមធ្វើការជាមួយក្រុមនេះនៅមុនរដូវកាល(២០១៨-២០១៩) របស់ពួកគេចាប់ផ្តើម។ នេះគឺជាការជួបជុំគ្នាឡើងវិញមួយសម្រាប់ Guti ដែលបានចូលរួមជាមួយ Besiktas ក្នុងនាមជាកីឡាករបាល់ទាត់អាជីពកាលពីឆ្នាំ ២០១០ បន្ទាប់ពីចាកចេញពីក្លឹប Real Madrid មក។